lirikcinta.com
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

60m - sinora roath lyrics

Loading...

[verse 1]
អូនអង្គុយលុប អង្គុយលុបរូបថតដែលថតកន្លង
រូបក្នុងបន្ទប់ រូបយើងទាំងពីរនៅក្នុងបន្ទប់បង
តើម្ដាយរបស់បងនៅគិតថាអូនជាមិត្តមែនទេ?
ជាមិត្តជិតស្និទរាល់ពេលព្រលឹមបងឃើញមុនគេ

[pre*chorus]
សុំលួចលាក់បងថាមុខមាត់បងធំ
តែភ្នំពេញមិនស្គាល់បងទេគឺគេស្គាល់ខ្ញុំ
បើនិយាយឲ្យចំមុខមាត់តែម្ដង
អូនជឿថាអូនត្រូវខ្វល់ជាងរូបបង
ប៉ុន្តែបើបងមិនហ៊ានវាចា
អូនសុំផ្ដាំទៅរូបបងថា
កុំកាន់ដៃមនុស្សមិនស្រលាញ់ទៅចូលរោងការ

[chorus]
បងហាមមិនឲ្យអ្នកផ្សេងដឹងរឿងស្នេហ៍បងនិងខ្ញុំ
ហើយអូនយល់ព្រមក្រែងលោបងស្នេហ៍អូនខ្លាំងជាងមុន
អូនខំអស់ហើយតែចុងក្រោយបងនៅទៅចោល
ពេលដែលបងដើរចេញ បងជាស្រមោល
អូនកាន់ច្រាសដុសធ្មេញ របស់បងយកទៅចោល
ពេលដែលបងឯកោអូនមានគ្រប់សោព្យាបាលបេះដូង
ដូច្នេះហេតុអ្វីមិនចង់អួតគេពេលដែលបងកាន់ដៃអូន?
អួតគេរឿងដែលល្អ ដែលគេចង់មានចំណែក
ដូចជាអូនចង់ឈ្នះ បងមិនប្រកែក
អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ
(ដូចជាអូនចង់ឈ្នះ បងមិនប្រកែក អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ)
(ដូចជាអូនចង់ឈ្នះ បងមិនប្រកែក អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ)
[verse 2]
បងចង់ឲ្យអូន បងចង់ឲ្យអូននេះធ្វើចិត្តយ៉ាងណា?
អ្នកដែលបងស្រលាញ់បន្ទាប់ពីអូន
គេបានកាន់ដៃបងដើរចូលរោងការ
(អូនចង់សួរថា)
ពេលដែលម៉ាក់របស់បងសួររកខ្ញុំ
តើបងកំសាក ឬមួយបងហ៊ានប្រាប់ត្រង់?
ព្រោះអូនយំដោយសារស្នេហា
ហើយជីវារូបបងមិនហ៊ាន
បងផ្ដាំអូនថាមិនឲ្យបំពាន
បងជាសង្សារដែលអូនមិនដែលមាន

[pre*chorus]
កុំឲ្យអូនបានឭឲ្យសោះថាបង
និយាយថាបទនេះអូនចេញដូចហែកនួនល្អង
ព្រោះអូនក៏យល់ដល់មុខមាត់បងដែរ
ទើបអូនព្រមសរសេរបទនេះជាខ្មែរ
កុំឲ្យគ្រួសាររបស់បងស្ដាប់យល់
គាត់បានត្រឹមតែអង្គុយឆ្ងល់
ថាហេតុអ្វីបទនេះអាចប្រែទឹកមុខនិមល?

[chorus]
បងហាមមិនឲ្យអ្នកផ្សេងដឹងរឿងស្នេហ៍បងនិងខ្ញុំ
ហើយអូនយល់ព្រមក្រែងលោបងស្នេហ៍អូនខ្លាំងជាងមុន
អូនខំអស់ហើយតែចុងក្រោយបងនៅទៅចោល
ពេលដែលបងដើរចេញ បងជាស្រមោល
អូនកាន់ច្រាសដុសធ្មេញ របស់បងយកទៅចោល
ពេលដែលបងឯកោអូនមានគ្រប់សោព្យាបាលបេះដូង
ដូច្នេះហេតុអ្វីមិនចង់អួតគេពេលដែលបងកាន់ដៃអូន?
អួតគេរឿងដែលល្អ ដែលគេចង់មានចំណែក
ដូចជាអូនចង់ឈ្នះ បងមិនប្រកែក
អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ
(ដូចជាអូនចង់ឈ្នះ បងមិនប្រកែក អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ)
(ដូចជាអូនចង់ឈ្នះ បងមិនប្រកែក អង្គុយមើលថ្ងៃរះ លើផ្លូវ ៦០ ម៉ែត្រ)
[outro]
កុំឲ្យអូនបានឭឲ្យសោះថាបង
និយាយថាបទនេះអូនចេញដូចហែកនួនល្អង
ព្រោះអូនក៏យល់ដល់មុខមាត់បងដែរ
ទើបអូនព្រមសរសេរបទនេះជាខ្មែរ
កុំឲ្យគ្រួសាររបស់បងស្ដាប់យល់
គាត់បានត្រឹមតែអង្គុយឆ្ងល់
ថាហេតុអ្វីបទនេះអាចប្រែទឹកមុខនិមល?

Random Song Lyrics :

Popular

Loading...